កង់អគ្គិសនីស្តង់ដា សេវាល្អ ម៉ាកឈានមុខគេ
096-55-16-888
Info@sereyvuth.com
អំពីយើង

ក្រុមហ៊ុន សម្បត្តិ សិរីវុឌ្ឍ អ៊ិនធើណេសិនណល ឯ.ក គឺជាក្រុមហ៊ុនមានជំនាញម៉ូតូ កង់អគ្គិសនីឈានមុខគេនៅកម្ពុជា។

ក្រុមហ៊ុនយើងបានប្តេជ្ញាចូលរួមលើកស្ទួយវិស័យដឹកជញ្ជូនប្រកបដោយចីរភាពតាមរយៈយានយន្តអគ្គិសនីដែលមានស្តង់ដាគុណភាពខ្ពស់។ បេសកកម្មរបស់យើងគឺចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយការបំពុលបរិស្ថាន និងពង្រឹងជីវភាព គុណភាពការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈចលនាថាមពលស្អាត ផលិតផលមានគុណភាព និងតម្លៃសមរម្យ។

សិរីវុឌ្ឍ ដំណើរការអាជីវកម្មបែបស្តង់ដារខ្ពស់ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្មថែទាំ ជួសជុលដ៏ជំនាញ ដើម្បីធានាបាននូវបទពិសោធន៍ការប្រើប្រាស់របស់អតិថិជននិងទំនុកចិត្តបានយ៉ាងពេញលេញ ។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងលើភាពឧត្តុង្គឧត្តមនៃផលិតផល គុណភាពសេវាកម្ម និងការពេញចិត្តរបស់អតិថិជនក្នុងរយៈពេលវែង។

ស្របតាមគោលដៅអភិវឌ្ឍជាតិ យើងសហការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយការបំពុលខ្យល់ គាំទ្រការការពារបរិស្ថាន និងចូលរួមចំណែកដល់គំនិតច្នៃប្រឌិតអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

គោលដៅការអភិវឌ្ឍន៍

ក្លាយជាក្រុមហ៊ុនម៉ូតូ កង់អគ្គិសនីឈានមុខគេនៅកម្ពុជា

គុណភាព៖ ផ្តល់នូវផលិតផលដែលមានតាមស្តង់ដារខ្ពស់បំផុតនៃគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

· សេវាកម្ម៖ ផ្តល់សេវាកម្មដែលមានភាពវិជ្ជាជីវៈ គុណតម្លៃ និងផ្តោតលើដំណោះស្រាយជូនអតិថិជន។

· ទំនុកចិត្ត៖ ការពេញចិត្តរបស់អតិថិជនគឺជាគោលដៅចម្បង និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង។

ទាក់ទង​មក​ពួក​យើង
ការណែនាំទូរស័ព្ទ 0965516888
Telegram
Wechat
ការពិគ្រោះយោបល់កូដ